ជឹម សោភា (Sophea Chim) បានចាប់ផ្ដើមសកម្មភាពបំពេញបេសកកម្មកាលពីខែកន្លងទៅដើម្បីបង្កើនសមូហកម្មសៀវភៅជាភាសាខ្មែរ (ភាសាផ្លូវការរបស់កម្ពុជា/ខ្មែរ) ដែលបាននិងកំពុងតែកើនឡើងសម្រាប់បណ្ណាល័យសាធារណៈទីក្រុងឡុងប៊ិច។នាងបានចំណាយពេលបីថ្ងៃលើការពិនិត្យយ៉ាងយកចិត្តទុកដាក់តាមធ្នើរដាក់សៀវភៅនៃបណ្ណាគារផ្សេងៗពីគ្នាចំនួនប្រាំបួនកន្លែងនៅទីក្រុងភ្នំពេញ។ នាងបានស្វែងរកតាមរយៈចំណងជើងសៀវភៅ និងប្រធានបទកម្រងឯកសារ និងបានស្វែងរកតាមលិបិក្រមភាសាខ្មែរដ៏ទូលំទូលាយរបស់បណ្ណាល័យនៅក្នុងកាតាឡូក LBPL នៅអនឡាញដើម្បីធានាឲ្យបានថា គាត់មិនកំពុងទិញសៀវភៅនានាដែលបណ្ណាល័យនេះមានរួចហើយនោះទេ។ នៅទីបំផុត ជឹម (Chim) បានជិះយន្តហោះត្រឡប់មកទីក្រុងឡុងប៊ិចវិញដោយនាំយកមកជាមួយនូវសៀវភៅថ្មីៗចំនួនជាង 500 ក្បាលដែលមានប្រធានបទផ្សេងៗពីគ្នាដែលរាប់ចាប់ពីតន្ត្រីប្រពៃណី, វិធីធ្វើម្ហូបខ្មែរបុរាណ, សៀវភៅប្រលោមលោកមានរូបភាពសម្រាប់កុមារ និងមនុស្សជំទង់, សៀវភៅរូបភាព,  និងសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប និងបុរាណ។ជឹម (Chim) គឺជាបុគ្គលិកម្នាក់របស់សហគមន៍រួបរួមជនជាតិខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច និងជាស្មៀនប្រមូលនិងបញ្ចូលទិន្នន័យនៅបណ្ណាល័យសាធារណៈទីក្រុងឡុងប៊ិចដែលកំពុងជួយឲ្យបណ្ណាល័យនេះពង្រីកបាននូវសមូហកម្មសៀវភៅរបស់ខ្លួនជាភាសាខ្មែរដោយការជួយផ្ដល់សេវាកម្មបណ្ណាល័យ នៅខណៈពេលដែលលើសពីនេះក៏កំពុងធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍ផងដែរ។រយៈពេលជាងមួយទសវត្សកន្លងមកនេះ LBPL បាននិងកំពុងបង្កើនសមូហកម្មជាភាសាខ្មែររបស់ខ្លួន ហើយនេះមិនមែនជាបណ្ណារក្សលើកដំបូងទេដែលបានធ្វើដំណើរឆ្លងមហាសមុទ្រដើម្បីធ្វើឲ្យសមូហកម្មរបស់ពួកគេមានការរីកចម្រើន។ នៅឆ្នាំ 2019 បណ្ណារក្សជាន់ខ្ពស់ឈ្មោះ Jennifer Songster បាននាំយកមកនូវសៀវភៅដែលមានចំណងជើងថ្មីៗចំនួនជាង 1,300 ក្បាល, ថាសឯកសារ (CDs), ប័ណ្ណប្រកាស និងកៅឡាក់ (ល្បែងតម្រៀបឬផ្តុំដុំតូចៗជារូប) ដែលត្រូវចំណាយទឹកប្រាក់ជាង $14,000។ នៅពេលនេះ ថវិកាហិរញ្ញប្បទានសម្រាប់សេវាកម្មបណ្ណាល័យ និងបច្ចេកវិទ្យាដែលមានការចាត់ចែងតាមរយៈបណ្ណាល័យរដ្ឋកាលីហ្វ័រញ៉ាដែលមានការបែងចែកឲ្យចំនួន $5,000 សម្រាប់ការទិញសៀវភៅ ជឹម (Chim) បានចំណាយអស់ប្រហែលជា $3,000 ហើយ។Songster បាននិយាយថា៖ “រហូតមកដល់ពេលនេះ យើងបានធ្វើកិច្ចការយ៉ាងច្រើនចំពោះការភ្ជាប់ទំនាក់ទំនងសហគមន៍ជនជាតិខ្មែរ និងការកសាងសមូហកម្មឡើង”។ “ជាអាទិភាព យើងសង្ឃឹមនឹងបន្តការពិនិត្យមើលឡើងវិញរៀងរាល់ពីរទៅបួនឆ្នាំម្ដងដើម្បីធ្វើឲ្យសមូហកម្មរបស់យើងមានបច្ចុប្បន្នភាព។”នឹងមានការបន្ថែមចំណងជើងសៀវភៅថ្មីៗទៅក្នុងបណ្ណាល័យសង្កាត់ Mark Twain របស់ LBPL ដែលមានទីតាំងនៅទីក្រុងខ្មែរ (Cambodia Town) ដែលជាគ្រឹះស្ថានសមូហកម្មសៀវភៅភាសាខ្មែរនៃបណ្ណាគារដ៏ធំជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលដែលវាបានបើកលើកដំបូងនៅឆ្នាំ 2007 (សាខាបណ្ណាល័យសង្កាត់ Mark Twain) ដែលមានអាសយដ្ឋាន 1401 E. Anaheim St. បានបង្កើតនូវដំណើរអភិវឌ្ឍន៍ធំៗជាច្រើនដែលបម្រើឲ្យប្រជាពលរដ្ឋខ្មែរនៅទីក្រុង ហើយបច្ចុប្បន្នប្រមូលបានសៀវភៅជាភាសាខ្មែរចំនួនជាង 5,100 ក្បាលទៀតហើយ។ទីក្រុងឡុងប៊ិចគឺជាកន្លែងប្រមូលផ្ដុំជនជាតិខ្មែរដ៏ធំបំផុតនៅក្រៅប្រទេសកំណើតរបស់ពួកគេ។ ចំពោះ ជឹម (Chim) គម្រោងនេះមានន័យសំដៅដល់ការភ្ជាប់ទំនាក់ទំនងសហគមន៍ផ្ទាល់ខ្លួនរបស់គាត់។គាត់បានកើត ធំដឹងក្ដីឡើង និងទទួលបានការអប់រំនៅប្រទេសកម្ពុជានៅមុនពេលផ្លាស់មករស់នៅទីក្រុងឡុងប៊ិចកាលពីឆ្នាំ 2017 ហើយគាត់និយាយថា រឿងរ៉ាវអាទិភាពរបស់គាត់បាននិងកំពុងនិយាយប្រាប់សមាជិកសមាជិកាសហគមន៍ដែលបានទទួលឥទ្ធិពលជាវិជ្ជមានពីប្រភពព័ត៌មានជាភាសាខ្មែរដែលផ្ដល់ដោយ LBPL។“ខ្ញុំបាននិយាយប្រាប់ទៅសិស្សម្នាក់ដែលបានលើកឡើងថា ពួកគេរហូតមកដល់ពេលនេះបានជួបការលំបាកចំពោះការរកមើលប្រភពព័ត៌មាន ឬឯកសារ (ជាភាសាខ្មែរ) នៅសហរដ្ឋអាមេរិក គឺពួកគេមិនអាចសិក្សាស្រាវជ្រាវអំពីបញ្ហាប្រទេសខ្មែរ (កម្ពុជា) ឬប្រជាជនខ្មែរបានទេ។ ការពិត ឬអង្គហេតុដែលយើងមានសមូហកម្មនេះរហូតមកដល់ពេលបានធ្វើឲ្យវាកាន់តែងាយស្រួលស្វែងរកមើលនូវព័ត៌មានសំខាន់ៗ” ជឹមបាននិយាយយ៉ាងដូច្នេះ។ជាការបន្ថែមទៅនឹងសមូហកម្មសៀវភៅដ៏ធំជាងគេបំផុតនៅ សរអ LBPL ក៏ជាបណ្ណាល័យតែមួយគត់ដែលមានការធ្វើបញ្ជី ឬកាតាឡូក និងលិបិក្រមសមូហកម្មសៀវភៅជាភាសាខ្មែររបស់ខ្លួន។ សកម្មភាពនេះគឺដោយសារមានគម្រោងធ្វើបញ្ជីសៀវភៅជាភាសាខ្មែរដែលទទួលបានហិរញ្ញប្បទានត្រឹមត្រូវដែលអនុញ្ញាតឲ្យបុគ្គលិកបណ្ណាល័យរៀបចំតម្រៀបសៀវភៅទៅតាមប្រធានបទ និងប្រភេទនានាបាន។ ដោយយោងតាមសម្ដីរបស់ Amber Wu ដែលជាបណ្ណារក្សារៀបចំបញ្ជីរាយឈ្មោះសៀវភៅរបស់ LBPL គម្រោងនេះនឹងបង្កើនលទ្ធភាពប្រើប្រាស់ឲ្យដល់់សមាជិកសហគមន៍រកមើលសៀវភៅជាភាសារបស់ពួកគេបាន និងថានឹងបង្កើនចំណាប់អារម្មណ៍របស់ពួកបានកាន់តែខ្លាំងបំផុត។សៀវភៅដែលមានចំណងជើងថ្មីៗនឹងអាចរកមើលបាននៅពាកកណ្ដាលនិទាឃរដូវ ហើយបុគ្គលិកបណ្ណាល័យសង្ឃឹមថានឹងបានបញ្ចប់ការរៀបចំបញ្ជីសមូហកម្មសៀវភៅដែលកំពុងស្រាប់នៅមុនរដូវក្ដៅឆ្នាំ 2022 នេះ។

សៀវភៅជាភាសាខ្មែរចំនួនប្រាំរយក្បាលកំពុងមានការត្រៀមរៀបចំដោយនាង ជឹម សោភា (Sophea Chim) ដែលជាស្មៀនប្រមូលនិងបញ្ចូលទិន្នន័យ LBPL ដោយសារគាត់បានពិនិត្យនិងប្រមូលសៀវភៅទាំងនោះនៅបណ្ណាល័យសាធារណៈប្រចាំនៅទីក្រុងឡុងប៊ិចកាលពីថ្ងៃអង្គារ ទី 8 ខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅថ្មីៗនេះ។ រូបថតដោយ Thomas R. Cordova
បណ្ណាគារសង្កាត់ Mark Twain ដែលជាសាខាបណ្ណាល័យសាធារណៈប្រចាំទីក្រុងឡុងប៊ិច ថ្ងៃអង្គារ ទី 8 ខែកុម្ភៈ ឆ្នាំ 2022។ បណ្ណាគារនៅទីក្រុងខ្មែរ (Cambodia Town) នឹងធ្វើការទទួលចូលនូវសៀវភៅជាភាសាខ្មែរចំនួន 500 ក្បាល។ រូបថតដោយ Thomas R. Cordova