ក្រុមសិល្បករខ្មែរក្នុងប្រទេសបានជួយក្នុងផលិតកម្មរឿង ‘Raya and the Last Dragon’ របស់ Disney
ការរក្សារឿងសម្ងាត់ជាការលំបាកមួយ ជាពិសេសរឿងដែលល្អៗ ហើយ Mea Lath បានរក្សាទុករឿងសម្ងាត់ដ៏ល្អពេកពន់មួយក្នុងចិត្តអស់រយៈពេលជាងបីឆ្នាំមកហើយ។
ក្នុងឆ្នាំ 2018 លោក Scott Sakamoto ដែលជាប្រធានផ្នែកផលិតកម្មនៅ Walt Disney Animation Studios បានទាក់ទងមក Lath ដែលជាប្រធានគ្រប់គ្រងសាលាវិចិត្រសិល្បខ្មែរក្រុងឡងប៊ិច។ Sakamoto បានមានប្រសាសន៍ថា ស្ទូឌីយ៉ូកំពុងតែដំណើរការគម្រោងមួយដែលជាការបំផុសគំនិតមកពីអាស៊ី ហើយបានអញ្ជើញ Lath និងក្រុមសមាជិកដទៃទៀតរបស់សាលាវិចិត្រសិល្បខ្មែរ ឱ្យមកកាន់ទីស្នាក់ការកណ្តាលនៅ Burbank ដើម្បីចែករំលែកប្រវត្តិសាស្ត្រ សាច់រឿង ទេវកថា និងចលនានានាដែលបង្កើតបានជាវប្បធម៌ខ្មែររបស់យើង។
គម្រោងដែលជាការបំផុសគំនិតពីអាស៊ីនេះគឺជាសាច់រឿង “Raya and the Last Dragon” (រ៉ាយ៉ានិងសត្វនាគចុងក្រោយ) ដែលបានចាក់បញ្ចាំងកាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយបានទទួលការវាយតម្លៃ និងចំនួនលក់នៃសំបុត្រទស្សនាប្រកបដោយសេចក្តីសាទរ។
Lath បានមើលរឿងនោះហើយ ថែមទាំង “ចូលចិត្តវាខ្លាំង” ហើយបាននិយាយថា នាងអាចធ្វើ “ការប៉ានស្មាន” បានអំពីឈុតឆាក ដែលបានកើតចេញពីទសន្សកិច្ចរបស់ក្រុមរបស់នាង។ នាងចងចាំពីរបៀបដែលបុគ្គលិកនៅ Disney បានបង្ហាញចំនាប់អារម្មណ៍យ៉ាងពិតប្រាកដ ចំពោះអ្វីដែលនាង និងមិត្តរួមការងាររបស់នាងឈ្មោះ Dawnsavann Phom និង Khannia Ok បានប្រាប់និងបង្ហាញពួកគេ។ ខណៈដែលពួកគេបានធ្វើបទបង្ហាញ ដោយនិយាយអំពីទេវកថា ដែលគ្រូបានដំណាលតៗគ្នា និងបានសំដែងបង្ហាញចលនារបាំ ដំណាលជាមួយនឹងការពិភាក្សាអំពីអត្ថន័យ និងមូលបទ ដែលមានវត្តមានក្នុងរបាំទាំងនោះផងនោះ Lath រំលឹកឡើងនូវក្តីរីករាយ ដែលខ្លួនបានឃើញអ្នករៀបចំកម្មវិធីប្រជុំរបស់ពួកគេនោះ “មានការផ្តោតអារម្មណ៍ជាខ្លាំង។ ពួកគេបានសួរសំណួរល្អៗជាខ្លាំង ហើយយើងបាននិយាយគ្នាយ៉ាងសប្បាយក្អាកក្អាយ។ ពិតជាអស្ចារ្យមែន។”
Lath និងមិត្តរួមការងាររបស់នាងបានទទួលប្រាក់ពីការប្រឹក្សានោះ ដែលពួកគេបានយកទៅប្រើសម្រាប់សាលាវិចិត្រសិល្បខ្មែរទាំងអស់ ហើយពួកគេបានទទួលសេចក្តីអំណរគុណពីស្ទូឌីយ៉ូ និងត្រូវបានស្នើសុំមិនឱ្យនិយាយរឿងទាំងនោះចេញ ព្រោះថាគម្រោងនេះនៅបន្តដំណើរការជាច្រើនឆ្នាំទៀតទើបបញ្ចប់។ បើគិតទៅលើប្រធានបទ និងអ្នកដែលពួកគេកំពុងទាក់ទងទៅនោះ Lath បានលើកឡើងថា វាមិនងាយស្រួលនោះទេ។ ហើយវារឹតតែលំបាកររក្សាទុកក្នុងចិត្តកាន់តែខ្លាំងទៅទៀត ពេលដែល Sakamoto បានអ៊ីមែលគំនូរមួយចំនួន ដែលបានកើតចេញពីទស្សនកិច្ចរបស់ពួកគេ។
Sketches by visual development artist James Finch during the Khmer Arts Academy visit to Walt Disney Animation Studios in Burbank (2018). រូបគំនូរដោយសិល្បករបង្កើតរូបភាពឈ្មោះ James Finch ក្នុងអំឡុងពេលទស្សនកិច្ចរបស់សាលាវិចិត្រសិល្បខ្មែរនៅ Walt Disney Animation Studios នៅ Burbank (2018)។
“[គំនូរ] ពិតជាធ្វើឱ្យយើងមានមោទនភាពខ្លាំងណាស់ ប៉ុន្តែវាពិតជាលំបាកណាស់ ក្នុងការមិននិយាយវាចេញមក” នាងបានមានប្រសាសន៍ដូច្នេះ ហើយបន្ថែមទៀតថា “ប៉ុន្តែ យើងមិនចង់និយាយអ្វីនោះទេ។ យើងមិនចង់ឱ្យខូចសាច់រឿង។”
ពួកគេមិនបាននិយាយមែន។ រឿង “Raya” នេះកំពុងទទួលបានពិន្ទុវាយតម្លៃលើសចំនួន 90 នៅលើគេហទំព័រវាយតម្លៃ Rotten Tomatoes ហើយបានក្លាយជារឿងលំដាប់កំពូលនៅ box office កាលពីពីរចុងសប្តាហ៍កន្លងទៅនេះ។ ពេលរោងកុនកាន់តែច្រើនបើកឡើងវិញ រឿង “Raya” នេះនឹងបន្តទាក់ទាញអ្នកមើល។
Mea Lath កំពុងមានក្តីសង្ឃឹមថា ការទាក់ទាញនេះនឹងមានដូចគ្នាចំពោះសាលាវិចិត្រសិល្បខ្មែរ។
ដូចជាក្រុមជនអន្តោប្រវេសន៍ទាំងអស់ ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកដែរ ជនជាតិខ្មែរមានការលំបាកក្នុងការរក្សាប្រពៃណីវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់។ ទោះជាក្រុងឡងប៊ិចមានបណ្តំប្រជាជន ដែលមានពង្សាវតារជាជនជាតិខ្មែរច្រើនជាងគេនៅក្រៅប្រទេសកម្ពុជាក៏ដោយ ក៏ភាគច្រើននៃជនជាតិខ្មែរទាំងនេះមិនបានមកកាន់សាលាវិចិត្រសិល្បខ្មែរនេះទេ ហើយ ដូចមានក្នុងការឆ្លុះបញ្ចាំងមួយក្នុងប្រវត្តិរបស់សាលាកាលពីឆ្នាំ 2019 អ្នកដែលបានមកកាន់សាលានេះមានចំណេះដឹងតិចតួចណាស់ពីវប្បធម៌របស់ពួកគេ។ តាមពិតទៅ វាមិនមែនជារឿងចម្លែកនោះទេ ដែលថាគ្រូនៅសាលាវិចិត្រសិល្បខ្មែរជាមនុស្សដំបូង ដែលត្រូវនិយាយអំពីរឿងនេះ។
អ្នកខ្លះអាចគិតថារឿងនោះគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែចំពោះ Lath រឿងនោះប្រៀបដូចនឹងក្តីរន្ធត់មួយ។
នាងបានមានប្រសាសន៍កាលពីឆ្នាំ 2019 ថា “ខ្ញុំមានអារម្មណ៍ថា ក្មេងជំនាន់ក្រោយគឺជាអនាគតរបស់យើង ដូច្នេះហើយបើពួកគេមិនចាប់អារម្មណ៍ទៅនឹងវប្បធម៌ខ្មែរទេនោះ តើយើងនឹងបន្តរក្សាវាបានដោយរបៀបណា? វាជាការងារដ៏ធំមហិមា”។ “ហេតុផលគឺច្បាស់ណាស់ ពោលគឺការភ័យខ្លាចក្នុងការបាត់បង់វប្បធម៌។ អ្វីដែលទំនងនឹងកើតមាន គឺថា ពេលជំនាន់នីមួយៗកន្លងផុតទៅ អ្នកបាត់បង់វប្បធម៌កាន់តែច្រើនទៅៗ ហើយអ្នកគ្រាន់តែជាជនជាតិអាមេរិក ដែលមានរូបរាងអាស៊ីប៉ុណ្ណោះ ត្រឹមតែប៉ុណ្ណឹង។”
ការចុះឈ្មោះចូលសាលាវិចិត្រសិល្បខ្មែរបានធ្លាក់ដល់បាតមកត្រឹមសិស្ស 15 នាក់ក្នុងឆ្នាំ 2019 ដែលបណ្តាលឱ្យ Lath និងមិត្តរួមការងាររបស់នាងត្រូវ “វិវត្ត” ក្នុងនាមជាគ្រូ។ ផ្នែកនៃការវិវត្តនោះរួមមានការឃើញពួកគេធ្វើការជាមួយនឹងស្ទូឌីយ៉ូធំៗដើម្បីទាក់ទងទៅកាន់ក្មេងៗជំនាន់ក្រោយឱ្យបានកាន់តែច្រើន និងកាន់តែឆាប់រហ័ស។ Lath និយាយថា នាងបានឃើញលទ្ធផលវិជ្ជមានខ្លះៗទៅហើយពីរឿង “Raya” នៅសាលា។
“មនុស្សម្នាបានទាក់ទងមកខ្ញុំឱ្យចុះឈ្មោះកូនរបស់ពួកគេ” នាងបានមានប្រសាសន៍ដូច្នេះ ដោយការលើកហេតុផលឡើងថាប្រជាប្រិយភាពរបស់រឿងកុននេះជាផ្នែកមួយនៃការកើនឡើងនៃការចុះឈ្មោះរបស់សិស្ស។ “របៀបយើងកំពុងបង្រៀន និងបរិយាកាសរបស់យើងបានផ្លាស់ប្តូរដោយសារតែសិស្សរបស់យើងខុសពីមុន។ រឿងនេះស្តាប់ទៅសមហេតុសមផលចំពោះពួកគេ។ ខ្ញុំត្រូវគិតពីវិធីថ្មីក្នុងការបង្រៀន។ ការរក្សាឱ្យដូចដើមត្រូវនៅតិចជាងមុន ហើយការបង្កើតថ្មីត្រូវមានច្រើនជាងមុន។”
សាលាវិចិត្រសិល្បខ្មែរមានទីតាំងនៅ 1364 Obispo Ave ។ ដើម្បីទាក់ទង ឬដើម្បីដឹងព័ត៌មានបន្ថែម សូមទូរសព្ទទៅលេខ 562-745-9099 ឬចុចទីនេះ។
Support our journalism.
Hyperlocal news is an essential force in our democracy, but it costs money to keep an organization like this one alive, and we can’t rely on advertiser support alone. That’s why we’re asking readers like you to support our independent, fact-based journalism. We know you like it—that’s why you’re here. Help us keep hyperlocal news alive in Long Beach.